(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានបង្ហោះវីដេអូនៅលើគណនី Instagram ផ្លូវការរបស់ខ្លួនថាលោកកំពុងស្ថិតក្នុងរដ្ឋធានីកៀវនៅឡើយ ដោយមិនបានភៀសខ្លួនចេញពីប្រទេស ដូចពាក្យចចាមអារ៉ាម នោះទេ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា រៀងរាល់ពីរថ្ងៃម្តង, មានព័ត៌មានផ្សព្វផ្សាយថា ខ្ញុំបានភៀសខ្លួនទៅកន្លែងណាមួយ, ឬភៀសខ្លួន ពីការិយាល័យរបស់ខ្ញុំក្នុងទីក្រុងកៀវ។ ដូចដែលអ្នកអាចឃើញ ខ្ញុំនៅទីនេះជាមួយលោក អាន់ឌ្រី ប៉ូរីសូវិច (Andriy Borisovich)។

លោកបន្ថែមថា «គ្មាននរណាម្នាក់រត់ទៅណាទេ។ ពួកយើងកំពុងធ្វើការនៅទីនេះ»