(ប៉េកាំង)៖ ពិធីសម្ពោធបើកការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានប្រារព្ធធ្វើនៅកីឡដ្ឋានជាតិ នៅយប់ថ្ងៃទី៤ ខែមីនា។ «ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ សុទ្ធតែមានភាពអស្ចារ្យដូចគ្នា»

ក្នុងនាមជា «ទីក្រុងដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា» ក្រុងប៉េកាំងនឹងក្លាយជាឆាកលំដាប់ ថ្នាក់ពិភពលោក ម្តងទៀតសម្រាប់ឱ្យអត្តពលិកមកពីបណ្តាប្រទេសនានា តស៊ូព្យាយាមដ៏ស្វិតស្វាញ និងយកឈ្នះលើខ្លួនឯង។ លោក Andrew Parsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បានថ្លែងថាសេវាយ៉ាងដិតដល់ដែលបានផ្តល់ដោយ អ្នកស្ម័គ្រចិត្ត នៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង «ធ្វើឱ្យយើងទាំងអស់គ្នាទទួលអារម្មណ៍យ៉ាងពិតប្រាកដ
ពីភាពក្លៀវក្លា និងកក់ក្តៅរបស់ប្រជាជនចិន»

តាមពិតទៅ ពីតុក្កតាសិរីមង្គលនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឈ្មោះ «Shuey Rhon Rhon» អ្នកផងទាំងពួង ក៏អាចមើលឃើញនូវភាពក្លៀវក្លា និងរាក់ទាក់កក់ក្តៅបែបចិនះដែរ។ ដោយឡែកតុក្កតាសិរីមង្គល «Shuey Rhon Rhon» ដែល ជានិមិត្តរូបតំណាងឱ្យវប្បធម៌ប្រពៃណីចិន ពោលគឺ «ភាពបរិយាប័ន្ននិងភាពស៊ីសង្វាក់គ្នា» វាមានរូបរាងហាក់ដូចជាចង្កៀងគោម តាមប្រពៃណីចិន ហើយក៏ជានិមិត្តរូបតំណាងឱ្យទស្សនាទានដ៏ល្អបវរ ដែលកសាងពិភពលោក ឱ្យបានកាន់តែមានភាពបរិយាប័ន្ន សម្រាប់ជនពិការ និងបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ។

មិនថា Bing DwenDwen ឬ ShueyRhonRhon ក្តី តុក្កតាសិរីមង្គលនៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង សុទ្ធតែបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវរូបភាព និងសមិទ្ធិផលអភិវឌ្ឍន៍របស់ចិនក្នុងយុគសម័យថ្មី វប្បធម៌ ប្រជាជាតិចិនដែលប្រកបដោយភាពទាក់ទាញពិសេស ក៏ដូចជាការស្រឡាញ់ចូលចិត្តចលនាកីឡាព្រិលទឹកកក របស់ប្រជាជនចិន ជាពិសេសគឺ យុវជននិងក្មេងជំទង់ផងដែរ។

នាប៉ុន្មានថ្ងៃជាប់ៗមកនេះ អ្នកនាង Barbara van Bergen អត្តពលិកវិញ្ញាសារជិះស្គីភ្នំអាល់ផែន នៃប្រទេសហូឡង់ដែលបាន ទៅដល់ក្រុងប៉េកាំងដើម្បីចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាបានបង្ហោះសារជាច្រើន តាមបណ្តាញទំនាក់ទំនងសង្គម នៅបរទេស ដើម្បីចែករំលែកការដកពិសោធន៍ដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត ចំពោះការចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា
នៅក្រុងប៉េកាំង បណ្តាលឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតនាំគ្នាបញ្ចេញមតិប្រកបដោយមេត្រីភាព។
ក្នុងសារដែលអ្នកនាងបានបង្ហោះនោះ គឺបានចែករំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនដែលធ្វើការហ្វឹកហាត់ នៅកីឡដ្ឋានហ្វឹកហាត់ សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង អ្នកនាងបានសរសេរថា «មានទឹកចិត្តរំភើបណាស់ ហ្វឹកហាត់នៅទីនេះ គួរឱ្យសប្បាយចិត្តណាស់»

សូមបញ្ជាក់ថា ភាពស្និទ្ធស្នាល និងកក់ក្តៅនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ជាគំរូមួយដែលបានបង្ហាញឱ្យ
ឃើញថាបុព្វហេតុកីឡានៃជនពិការរបស់ចិន កំពុងវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។ នាពេលថ្មីកន្លងទៅនេះ រដ្ឋាភិបាលចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិរបស់ជនពិការប្រទេសចិន» ជាលើកដំបូងដោយ បានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើនក្នុងន័យបង្ហាញឱ្យឃើញថា ជនពិការចូលរួមលេងកីឡាជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពសម្រាប់ឱ្យជនពិការពង្រឹងសុខភាពទាំងរាងកាយ និងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គម និងសម្រេចបាននូវ ការរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រដ៏ពិសេសសម្រាប់ឱ្យប្រជាជន យល់ដឹងពីសក្តានុពល និងគុណតម្លៃ របស់ជនពិការ ក៏ដូចជាជំរុញភាពចុះសម្រុងគ្នា និងវឌ្ឍនភាពរួមរបស់សង្គមផងដែរ។

អាចប៉ាន់ប្រមាណថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង នឹងលើកទឹកចិត្តឱ្យអត្តពលិកជនពិការ បង្ហាញពីគុណតម្លៃ របស់ចលនាកីឡាប៉ារ៉ាឡាំពិកស្តីពី «ភាពក្លាហាន ការប្តេជ្ញាចិត្ត ការលើកទឹកចិត្ត និងសមភាព» លើកកម្ពស់ការស្វែងយល់របស់ សហគមន៍អន្តរជាតិចំពោះជនពិការ ក៏ដូចជាជំរុញការកសាងពិភពលោកដែលកាន់តែមានភាពបរិយាប័ន្ន និងរួមគ្នាឆ្ពោះទៅអនាគត!