(វ៉ាស៊ីនតោន)៖ មន្ត្រីចារកម្មលោកខាងលិចជាន់ខ្ពស់ម្នាក់ បាននិយាយថារុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួលបន្ថែម ១,០០០នាក់ ចូលទៅកាន់ ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

បើតាមសារព័ត៌មាន CNN មន្ត្រីខាងលើដដែលក៏បានព្រមានដែរថាទីក្រុងម៉ូស្គូ អាចនឹងបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយទម្លាក់ គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដើម្បីបង្ខំឱ្យទីក្រុងកៀវ ចុះចាញ់ ហើយការវាយប្រហារបែបនេះនឹងធ្វើឱ្យជនស៊ីវិលក្នុងចំនួនដ៏ច្រើន អាច នឹងបាត់បង់ជីវិត។

ក្រុមមន្ត្រីអាមេរិកធ្លាប់បានចោទប្រកាន់ថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ីមួយចំនួន បានស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនរួចទៅហើយ ដើម្បីចូលរួមក្នុង ប្រតិបត្តិការយោធារបស់លោក ពូទីន៕