(កៀវ)៖ សភាអ៊ុយក្រែនអះអាងថា ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky នៅតែស្ថិតក្នុងទីក្រុងគៀវនៅឡើយទេ បើទោះបីជាមានសេចក្តីរាយការណ៍ថា លោកបានចាកចេញទៅប្រទេសប៉ូឡូញក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។