(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា មានចេតនាវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បណ្តាលឲ្យអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាជាវីដេអូមួយនៅថ្ងៃសុក្រនេះ លោកក៏បានអំពាវនាវផងដែរដល់បណ្តាមេដឹកនាំជុំវិញពិភពលោក ឱ្យរួមគ្នាបញ្ឈប់សកម្មភាព របស់រុស្ស៉ី មុនពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរកើតឡើង។ «ពេលនេះរថពាសដែករបស់រុស្ស៊ី កំពុងបាញ់ផ្លោងគ្រាប់លើរោងចក្រ ថាមពលនុយក្លេអ៊ែរ ហើយពួកគេរុស្ស៊ីដឹងពីអ្វីដែលពួកគេកំពុងវាយប្រហារ»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី។

លោក ហ្សេលេនស្គី Zelensky ក៏រំឮកឡើងវិញដែរនូវសោកនាដកម្ម នៅឯរោងនុយក្លេអ៊ែរ Chernobyl និងជនរងគ្រោះទាំងអស់ក្នុង មហន្តរាយនោះ សម្រាប់ប្រជាជនអ៊ុយក្រែន, អឺរ៉ុប និងសម្រាប់មនុស្សទាំងអស់ តើមានជនរងគ្រោះប៉ុន្មាននាក់៕