(កៀវ)៖ ក្រុមហ៊ុន Coca-Cola ប្រកាសថា ខ្លួននឹងបន្តប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីដដែលដោយគ្មានការផ្អាកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនបានសម្រេចផ្អាកផលិតកម្ម របស់ខ្លួននៅទីក្រុងកៀវ។

ក្រុមហ៊ុន Coca-Cola នៅអឺរ៉ុបបានប្រាប់ RT ថា ប្រទេសរុស្ស៊ីមានចំណែកស្ទើរតែ៣០%នៃទីផ្សាររបស់ខ្លួន ដោយមានរោងចក្រប្រមាណ១០ នៅក្នុងប្រទេសនេះ៕