(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ បានរៀបចំមហាសន្និបាតបន្ទាន់មួយ ស្វែងរកសំឡេងក្នុងបង្គាប់ឱ្យប្រទេសរុស្ស៉ី បញ្ឈប់សង្គ្រាមឈ្លានពានចូលទៅប្រទេសអ៊ុយក្រែន។

ក្នុងមហាសន្និបាតនេះ មានប្រទេសចំនួន១៤១ ក្នុងចំណោមសមាជិកទាំង១៩៣ បានបោះឆ្នោតគាំទ្រឱ្យបញ្ឈប់ការសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ មានប្រទេសចំនួន៥ មិនគាំទ្រ រួមមាន៖ រុស្ស៉ី, អេរីត្រេ, កូរ៉េខាងជើង, ស៊ីរី, បេឡារុស បានបោះឆ្នោតប្រឆាំង។

ដោយឡែកប្រទេសចំនួន៣៥ អនុបវាទ (នៅកណ្តាល) ហើយប្រទេសចំនួន ១២ផ្សេងទៀត អវត្តមាន។

ក្រោយពីបោះឆ្នោតរួច, អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចទាមទារឱ្យរុស្ស៉ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។

ខាងក្រោមនេះ គឺបញ្ជីឈ្មោះប្រទេសដែលបានបោះឆ្នោតគាំទ្រ, មិនគាំទ្រ និងអនុបវាទ ពាក់ព័ន្ធសង្គ្រាមរុស្ស៉ី ឈ្លានពានចូលប្រទេសអ៊ុយក្រែន៖