(ម៉ូស្គូ)៖ ក្រុមអ្នកតវ៉ាជនជាតិរុស្ស៉ី ប្រឆាំងនឹងសង្រ្គាមអ៊ុយក្រែនរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួន ខណៈក្រុមនិស្សិតនិងបញ្ញាវន្ត ក៏បានអំពាវឱ្យបញ្ឈប់ សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

ប៉ូលិសនៅទីក្រុង St. Petersburg បានចាប់ខ្លួនបាតុករប្រឆាំងសង្រ្គាមយ៉ាងហោចណាស់ ៣៥០ នាក់កាលពីថ្ងៃពុធ ដែលនេះធ្វើចំនួនអ្នកត្រូវបាន
ចាប់ខ្លួន ឬឃុំខ្លួនកើនដល់ទៅ ៧,៦២៤នាក់ ចាប់តាំងពីនេះសង្រ្គាមផ្ទុះឡើង។

ការតវ៉ាកំពុងបន្តនៅទូទាំងប្រទេសរុស្ស៊ី នៅពេលដែលពលរដ្ឋវ័យក្មេង រួមជាមួយនឹងមនុស្សវ័យកណ្តាល និងសូម្បីតែមនុស្សចូលនិវត្តន៍ បានដើរតាមផ្លូវ ដើម្បីនិយាយប្រឆាំងនឹងជម្លោះយោធាដែលបញ្ជាដោយប្រធានាធិបតីរបស់ពួកគេ។ ក្រោមសីតុណ្ហភាពដ៏ត្រជាក់ ក្រុមអ្នកតវ៉ាក្នុងទីក្រុង St. Petersburg នៅតែខំប្រឹងស្រែកប្រឆាំងនឹងសង្រ្គាម៕