(ប៉េកាំង)៖ នាថ្ងៃទី៣ ខែមីនានេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ទើបតែចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិរបស់ជនពិការប្រទេសចិន»

សៀវភៅសបានលើកឡើងថា ជនពិការចូលរួមលេងកីឡា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ឱ្យជនពិការពង្រឹងសុខភាព រាងកាយនិងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គម និងសម្រេចបាននូវការរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រដ៏ពិសេស សម្រាប់ឱ្យប្រជាជនយល់ដឹងពីសក្តានុពលនិងគុណតម្លៃរបស់ជនពិការ ក៏ដូចជាជំរុញភាពចុះសម្រុងគ្នា និងវឌ្ឍនភាពរួមរបស់សង្គមផងដែរ។ ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក បុព្វហេតុកីឡានៃជនពិការរបស់ចិន ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ។

សៀវភៅសបានលើកឡើងទៀតថា សមត្ថភាពប្រកួតកីឡារបស់ជនពិការចិន បានលើកកម្ពស់ឥតឈប់ឈរ ជនពិការបានចូលរួមការប្រកួតកីឡាកាន់តែច្រើនឡើងៗ។ ប្រទេសចិនបានរួមចំណែកដល់ ចលនាកីឡាជនពិការរបស់ពិភពលោក៕