(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម ប៊ូ-គ្យុំ (Kim Boo-kyum) បានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមការិយាល័យនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង នៅមុនឆ្លងកូវីដ-១៩ លោក គីម បានដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងមេរោគ, រៀបចំកិច្ចប្រជុំ ជាទៀងទាត់ជាមួយមន្ត្រី និងអ្នកជំនាញ និងចុះពិនិត្យកន្លែងវេជ្ជសាស្ត្រ និងអប់រំ ដើម្បីពិនិត្យមើលការងារដាក់ឱ្យនៅដាច់ពីគេ និងលើកកម្ពស់ ការចាក់វ៉ាក់សាំង។

មន្ត្រីម្នាក់នៅការិយាល័យរបស់គាត់បានប្រាប់ Reuters ថាលោក គីម ក្អកបន្តិចបន្តួច ប៉ុន្តែមានអាការៈផ្តាសាយស្រាលប៉ុណ្ណោះ។