(លីបង់)៖ ពិតមែនតែគ្មានអត្តពលិកលីបង់ ចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងក្តី ក៏ប៉ុន្តែលោកស្រី Roula Assi សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកលីបង់ នៅតែយកចិត្តទុកដាក់និងរំពឹងទុកខ្លាំងចំពោះការប្រកួតកីឡា

ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ដែលជិតនឹងបើកធ្វើនាពេលដ៏ខ្លីខាងមុខនេះ។

លោកស្រីបានសម្គាល់ឃើញថា បើនិយាយចំពោះជនពិការ ការចូលរួមសកម្មភាពទ្រង់ទ្រាយធំបែបនេះ គឺមានសារសំខាន់ណាស់ ពីព្រោះនេះនឹងលើកទឹកចិត្តដល់ពួកគេ ពោលគឺលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែង ទទួលបានសមិទ្ធផលកាន់តែច្រើន នៅពេលអនាគត។

ប៉ុន្តែ ដោយសារសេដ្ឋកិច្ចលីបង់ បានធ្លាក់ចូលក្នុងភាពទាល់ច្រក នៅពីរបីឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលមិនអាចផ្តល់ប្រាក់ជំនួយ ហើយគណៈកម្មាធិការប៉ារ៉ាឡាំពិកលីបង់ ក៏មិនបានទទួលបានប្រាក់ឧបត្ថម្ភពីពាណិជ្ជករនោះទេ ដូច្នេះលីបង់គឺគ្មានអត្តពលិក ទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ទេ ប្រការនេះនាំឱ្យលោកស្រី Roula Assi មានការសោកស្តាយណាស់។

ប៉ុន្តែអ្វីដែលគួរឱ្យលោកស្រីសប្បាយរីករាយនោះគឺ លោកស្រីនឹងដឹកនាំគណៈប្រតិភូ ចូលរួមការប្រកួតកីឡាជនពិការអាស៊ីឆ្នាំ២០២២ ដែលនឹងបើកធ្វើនៅក្រុង Hangzhou ប្រទេសចិននៅឆ្នាំនេះ៕