(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការបិទដែនអាកាសរបស់ខ្លួន ចំពោះយន្ដហោះរុស្ស៊ី កំឡុងសុន្ទរកថា ប្រចំាឆ្នាំស្ដីពីស្ថានភាពសហព័ន្ធ (State of the Union address) ដែលកំពុងប្រព្រឹត្តិទៅនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

ថ្លែងទៅកាន់សមាជិកសភាអាមេរិក លោក បៃដិន បានបញ្ជាក់ដូច្នេះថា «នៅយប់នេះ, ខ្ញុំសូមប្រកាសថាយើងនឹងចូលរួមជាមួយសម្ពន្ធមិត្ត របស់យើង ក្នុងការបិទដែនអាកាសអាមេរិកចំពោះយន្ដហោះទាំងអស់របស់រុស្ស៊ី ដែលនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ីឯកោ និងបន្ថែមសម្ពាធលើ សេដ្ឋកិច្ចរបស់ពួកគេ»