(ប៉េកាំង)៖ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន ឆ្នាំ២០២២ នឹងបើកធ្វើនៅពេលខាងមុខនេះ។ តាមរបៀបវារៈមហាសន្និបាត សភាចិនប្រចាំឆ្នាំនីមួយៗ ក្រៅពីកម្មវិធីកំណត់ក្នុងតារាងការងារ មេដឹកនាំបក្សនិងរដ្ឋចិនក៏នឹងចូលរួមការពិភាក្សាជាមួយប្រតិភូខុសៗគ្នា ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីគោលនយោបាយជាតិ។

ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីរដែលធ្វើឡើងប្រចាំឆ្នាំ គិតពីឆ្នាំ២០១៣មក ដល់បច្ចុប្បន្ន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមពិភាក្សាជាមួយប្រតិភូផ្សេងៗចំនួន ៥០លើក ដើម្បីស្តាប់ របាយការណ៍ និងតាមដានពីរឿងរ៉ាវពាក់ព័ន្ធ។

កាលពីមហាសន្និបាតនៃសភាទាំងពីរនៅឆ្នាំ២០១៦ លោក Xi Jinping បានចូលរួមការពិភាក្សាជាមួយប្រតិភូតំណាងប្រជាជនខេត្ត Qinghai។ ខេត្ត Qinghai ជាប្រភពនៃទន្លេយ៉ងសេ ទន្លេលឿង និងទន្លេឡានឆាង ជាទីតាំងសំខាន់សម្រាប់សន្តិសុខអេកូឡូស៊ីជាតិ និងការអភិវឌ្ឍជានរន្តរភាពនៃប្រជាជាតិចិន។ ក្នុងកិច្ចប្រជុំកាលនោះ លោក Xi Jinping បានលើកឡើងថាត្រូវតម្កល់ទុកការការពារ អេកូឡូស៊ីជាចម្បង ដើម្បីការពារប្រភពទឹករបស់ប្រជាជាតិចិនឱ្យបានល្អ ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។

នាខែសីហា ឆ្នាំដដែល លោកបានអញ្ជើញទៅខេត្ត Qinghai ដើម្បីពិនិត្យប្រភពទន្លេយ៉ងសេ និងចាត់ចែងផែនការអភិវឌ្ឍន៍ រយៈពេលវែង និងចម្រុះនៃតំបន់តាមដងទន្លេនេះ។ កាលពីមហាសន្និបាតនៃសភាទាំងពីរនៅឆ្នាំ២០២១ លោក Xi Jinping បានចូលរួមការពិភាក្សា ជាមួយប្រតិភូតំណាងប្រជាជនខេត្ត Qinghai ម្តងទៀត។

ការការពារអេកូឡូស៊ីនៅតែជាខ្លឹមសារសំខាន់ដែលលោកបានផ្តោតការយកចិត្តទុកដាក់។ នាខែមិថុនា ឆ្នាំដដែល លោក Xi Jinping បានទៅពិនិត្យការងារនៅខេត្ត Qinghai។ ពេលបានឃើញផ្ទៃទឹកបឹងស្អាតថ្លាឆ្វង់ បក្សីហោះហើរជុំវិញ លោកបានគូសបញ្ជាក់ម្តងទៀតថា សមិទ្ធផលនៃការគ្រប់គ្រងបរិស្ថាននៅបឹង Qinghai ទទួលបានមកមិនងាយទេ ត្រូវថែរក្សាឱ្យបានគង់វង្ស។

យើងគួរប្រកាន់ខ្ជាប់ទស្សនៈដែលថាទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ ការពារប៉ូលទីបីនៃផែនដីឱ្យបានល្អ។ រឿងរ៉ាវរវាងលោក Xi Jinping និងខេត្ត Qinghai នឹងបន្តចារទំព័រទៅមុខទៀត៕