(កៀវ)៖ ប្រទេសរុស្ស៊ីនឹងបើកការវាយប្រហារលើ «មជ្ឈមណ្ឌលប្រតិបត្តិការព័ត៌មាន និងផ្លូវចិត្ត» នៅក្នុងរដ្ឋធានីអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារប្រព័ន្ធផ្សព្វផ្សាយលើស្ថាប័នរដ្ឋផ្សេងៗ ព្រមទាំងពលរដ្ឋរុស្ស៊ីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២។

ទីក្រុងមូស្គូបានតឿនឲ្យអ្នកស្រុកដែលរស់នៅជិតកន្លែងនោះ ទំនាក់ទំនងទៅទីស្នាក់ការកណ្តាលទីក្រុងកៀវ ដើម្បីជម្លៀសចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ៕