(មូស្គូ)៖ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានព្រមានថា «កុំភ្លេចថា សង្រ្គាមសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តែងតែប្រែក្លាយជាសង្គ្រាមពិតប្រាកដ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២។

ការព្រមានរបស់លោក គឺជាការឆ្លើយតបទៅនឹងសម្តីរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire ដែលបានគម្រាមចាប់ផ្តើម «សង្រ្គាមសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង» ប្រឆាំងនឹងរុស្ស៊ី៕