(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) នៅថ្ងៃអង្គារនេះបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានជូនដំណឹងពីលទ្ធផលនៃកិច្ចចរចារវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

បើតាមលោក ប៉េស្កូវ មកទល់នឹងពេលនេះមិនទាន់មានការសម្រេចចិត្តអ្វីទេ ហើយវាក៏លឿនពេកដែរក្នុងការវាយតម្លៃ។ ប៉ុន្តែ អ្វីដែលអាចនិយាយ បាននោះគឺមិនទាន់មានផែនការនៃការរៀបចំកិច្ចសន្ទនារវាងលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីនោះទេ៕