(ម៉ូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) បាននិយាយនៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះថាបេឡារុស មិនមានគម្រោងចូលរួមក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែននោះទេ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Reuters។

លោក លូកាសឈិនកូ ធ្វើការអះអាងបែបនេះ តាមរយៈការស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស្ស Belta និងជាការបដិសេធ ទៅនឹងការចោទប្រកាន់របស់ទីក្រុងកៀវ ដែលថាកងទ័ពរុស្ស៊ីកំពុងវាយប្រហារអ៊ុយក្រែន ចេញពីទឹកដីនៃប្រទេសបេឡារុស៕