(កៀវ)៖ មន្ត្រីយោធាអ៊ុយក្រែន បានអះអាងថា ទាហានរុស្ស៊ីចំនួន ៥.៧១០នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ៥ថ្ងៃ នៃការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារវីដេអូដែលបានបង្ហោះលើ Facebook អ្នកនាំពាក្យរបស់អគ្គសេនាធិការនៃយោធាអ៊ុយក្រែន បានបន្ថែមថាទាហានរុស្ស៊ីជាង ២០០នាក់ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន។ មន្ត្រីរូបនេះក៏បានបញ្ជាក់ដែរថា រថក្រោះរុស្ស៊ី ១៩៨ គ្រឿង យន្តហោះ ២៩គ្រឿង, រថពាសដែក ៨៤៦គ្រឿង និងឧទ្ធម្ភាគចក្រ ២៩គ្រឿងត្រូវបានបំផ្លាញ៕