(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និយាយថា ចក្រភពអង់គ្លេសនឹងដាក់សម្ពាធជាអតិបរមា លើរុស្ស៊ី បន្តទៀត ខណៈដែលលោកត្រៀមបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ និងអេស្តូនី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២២។

បើតាមលោក ចនសុន លោក វ្ល៉ាឌីមៀ ពូទីន នឹងមានអារម្មណ៍ថាមានផលវិបាក សម្រាប់ការឈ្លានពានអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ទ្រុស (Liz Truss) ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារនេះដែរដើម្បីពិភាក្សា ពីបញ្ហានេះ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕