(ផ្ល័ររីដា)៖ អភិបាលរដ្ឋផ្ល័រីដា នៃសហរដ្ឋអាមេរិក លោក រ៉ុន ដេសាន់ទីស (Ron DeSantis) បានច្រានចោលសំណើរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលស្នើសុំជំនួយពីកងកម្លាំងឆ្មាំជាតិ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅថ្ងៃថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាអាមេរិក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១ ខែមន

ក្នុងសារបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅផ្ល័រីដា) លោក ដេសាន់ទីស បានបញ្ជាក់ដូច្នេះថា «កាលពីសប្ដាហ៍មុន, រដ្ឋបាលលោក ចូ បៃដិន បានស្នើឱ្យសុំជំនួយពីកងកម្លាំងឆ្មាំជាតិ (ប្រចាំរដ្ឋផ្ល័រីដា) ដើម្បីដាក់ពង្រាយទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ ប៉ុន្តែ បានជំទាស់ នឹងសំណើនេះ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំស្ដីពី «ស្ថានភាពសហព័ន្ធ ឬ State of the Union Address» ទៅកាន់សភាជាតិ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕