(ហ្សឺណែវ)៖ ស្វីសដែលត្រូវបានគេចាត់ទុកថាជាប្រទេសអព្យាក្រឹត នឹងអនុម័តទណ្ឌកម្មទាំងអស់ដែលសហភាពអឺរ៉ុប បានដាក់រួចហើយលើរុស្ស៊ី រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនផងដែរ ជុំវិញប្រតិបត្តិការយោធាលើអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីស្វីស លោក អ៉ីកញ៉ាហ្ស៊ីយ៉ូ កាស់ស៊ីស (Ignazio Cassis) បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះថា នេះជាការបោះ ជំហានដ៏ធំមួយ សម្រាប់ប្រទេសស្វីស បន្ទាប់ពីខ្លួន បានស្ទាក់ស្ទើរអស់ជាច្រើនថ្ងៃក្នុងការចូលរួមជាមួយចលនាអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្ម ទីក្រុងមូស្គូ។

កាលពីសប្តាហ៍មុន សហភាពអឺរុប បានព្រមានរុស្សីជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការ វាយប្រហាររបស់ខ្លួនទៅលើអ៊ុយក្រែន ហើយបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋាភិបាលរុស្ស៉ី និង អ៊ុយក្រែន កាលពីថ្ងៃចន្ទ បានមានលទ្ធផលជាដុំកំភួន ស្វីស បានប្រកាសថាខ្លួនបានចូលរួមដំណើរការទាំងស្រុងជាមួយនឹងទណ្ឌកម្មនេះ៕