(ស៉ីដនី)៖ អាជ្ញាធរទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី បានប្រកាសពីការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលអាចកើតមានក្នុងរយៈពេល ពីរថ្ងៃខាងមុខនេះ នៅពេលដែលសម្ពាធអាកាសធាតុខ្លាំង វាយលុកឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលីបន្តិចម្តងៗ រួចផ្លាស់ប្តូរពី ភាគខាងត្បូងឆ្ពោះទៅកាន់រដ្ឋ New South Wales ជារដ្ឋដែលមានប្រជាជនច្រើនបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

ការរិយាល័យឧតុនិយម បានឲ្យដឹងថា ទីក្រុងស៊ីដនី ដែលជាមានប្រជាជនជាង ៥ លាននាក់ រស់នៅ និងតំបន់ជិតខាងជាច្រើនអាចនឹងមានភ្លៀង ធ្លាក់ ជាមួយខ្ពស់ទឹកភ្លៀងរហូតដល់ ១៥០ មីលីម៉ែត្រ ក្នុងរយៈពេលប្រាំមួយម៉ោងនៅរសៀលថ្ងៃអង្គារ។ យោងតាមទិន្នន័យផ្លូវការ ទឹកភ្លៀង ជាមធ្យមរបស់ទីក្រុងស៊ីដនី សម្រាប់ខែមីនា គឺ ១៣៨មីលីម៉ែត្រ៕