(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃអង្គារនេះបាននិយាយថាប្រទេសរបស់លោកនឹងផ្ដល់ជំនួយយោធាជាអាវុធ គិតជាទឹកប្រាក់ជាង ៥០លានដុល្លារឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

បើតាមលោក Scott Morrison ជំនួយយោធាខាងលើរបស់អូស្ត្រាលី ក្នុងនោះរួមមានទាំងអាវុធប្រយុទ្ធ និងបរិក្ខាយោធាធម្មតា។ លោកបានបញ្ជាក់ ដូច្នេះថា «យើងកំពុងជជែកពីមីស៊ីល និងសម្ភារសង្រ្គាម ហើយយើងក៏កំពុងជជែកពីការគាំទ្រដល់ពួកគេ (អ៊ុយក្រែន) នៅក្នុងកិច្ចការពារទឹកដីរបស់ ពួកគេផងដែរ»

ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក Morrison មិនបានបញ្ជាក់លម្អិតអ្វីលើសពីនេះទេ ដោយគ្រាន់តែបង្ហើបថារដ្ឋាភិបាលរបស់លោកក៏នឹងផ្ដល់ជំនួយ មនុស្សធម៌ជាទឹកប្រាក់ ៣៥លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ២៥លានដុល្លារអាមេរិកឱ្យអ៊ុយក្រែនផងដែរ៕