(ល្វៀវ)៖ ប្រតិបត្តិការយោធារបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន រយៈពេលប្រាំថ្ងៃមកនេះ បានបណ្ដាលមានមនុស្សស្លាប់, ភាពភ័យខ្លាច និងភាពមិនប្រាកដប្រជា សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

លោកស្រី មីឡា ហាដហ្ស៊ីអេវ៉ា (Mila Hadzieva) អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យានៅភាគខាងលិចនៃទីក្រុង ល្វៀវ (Lviv) ដែលបានចូលរួម សម្របសម្រួលដល់អ្នកស្ម័គ្រចិត្តរាប់រយនាក់ដែលធ្វើការ ២៤ម៉ោង ក្នុង១សប្តាហ៍នៅមជ្ឈមណ្ឌលចែកចាយដ៏សំខាន់របស់ទីក្រុងមួយនេះ សម្រាប់ ជំនួយមនុស្សធម៌ដែលមានមូលដ្ឋាននៅក្នុងវិចិត្រសាលសិល្បៈ បានឱ្យដឹងថាសព្វថ្ងៃនេះ សាលរបស់វិចិត្រសាលប្រមូលផ្តុំដោយអ្នកស្ម័គ្រចិត្ត បានរៀបចំ អំណោយ សំលៀកបំពាក់ អាហារ គ្រឿងបរិក្ខារពេទ្យ - ចូលទៅក្នុងប្រអប់សម្រាប់ចែកចាយដល់អ្នកដែលត្រូវការជំនួយ។

លោកស្រីបន្តថា មនុស្សរាប់រយនាក់កំពុងរងចាំចាកចេញ ក្រោមសីតុណ្ហភាពក្រោមសូន្យនៅស្ថានីយ៍រថភ្លើងនៃទីក្រុង Lviv ដោយសង្ឃឹមថានឹង ឡើង រថភ្លើងដ៏កម្រមួយទៅកាន់ប្រទេសប៉ូឡូញក្បែរនោះ ហើយរាប់រយនាក់ទៀតបានបោះជំរំនៅក្នុងរថយន្ត និងរថយន្តក្រុង តាមដងផ្លូវដែលមានការកកស្ទះទៅកាន់ព្រំដែន៕