(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានប្រកាសថាខ្លួនបានផ្អាកកិច្ចព្រមព្រៀងអន្តរបណ្តាញ ជាមួយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី AeroFLOT និង S7 ដោយគ្មានការកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២២។

ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បញ្ជាក់ថាគ្មានការប្រើប្រាស់អាកាសយានដ្ឋានរុស្ស៊ី សម្រាប់ការហោះហើរជាអន្តរជាតិណាមួយនោះទេ។