(វ៉ាស៊ីនតោន)៖ រូបថតផ្កាយរណបជាច្រើនសន្លឹក ត្រូវបានផ្តិតរូបភាពនៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញថាក្បួនរថយន្ដយោធារុស្ស៊ីដែលកំពុងស្ថិតនៅភាគខាងជើងរដ្ឋធានីកៀវ របស់អ៊ុយក្រែនលាតសន្ធឹកប្រវែងដល់ទៅ ៦៤ គីឡូម៉ែត្រឯណោះ បើធៀបទៅកាលពីថ្ងៃអាទិត្យ មានប្រវែងតែ ២៧គីឡូម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើរូបថតផ្កាយរណបផ្ដល់ដោយក្រុមហ៊ុនអាមេរិក Maxar Technologies បានឱ្យដឹងទៀតថា កងទ័ពថ្មើរជើង និងកងអង្គភាពឧទ្ធម្ភាគចក្រប្រយុទ្ធ ក៏ត្រូវបានគេប្រទះឃើញនៅភាគខាងត្បូងប្រទេសបេឡារុសផងដែរ ក្នុងចម្ងាយជាង ៣២គីឡូម៉ែត្រ ពីភាគខាងជើងព្រំដែនអ៊ុយក្រែន៕