(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់លោកប្រធានាធិបតីបារាំងថា ដំណោះស្រាយជាមួយអ៊ុយក្រែន គឺអាចធ្វើទៅបានលុះត្រាតែផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រុស្ស៊ី ត្រូវបានយកមកពិចារណាដោយគ្មានលក្ខខណ្ឌ៖

១៖ ការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើគ្រីមៀ។
២៖ ការរំសាយអាវុធរបស់រដ្ឋអ៊ុយក្រែន។
៣៖ ធានាស្ថានភាពអព្យាក្រិត្យលើបញ្ហាអ៊ុយក្រែន។

ការថ្លែងរបស់លោក ពូទីន ខាងលើនេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតី ពូទីន និងលោក ម៉ាក្រុង ប្រធានាធិបតីបារាំង​ នៅថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមសារព័ត៌មាន RT ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។