(ប៉េកាំង)៖ បន្ទាប់ពីធនាគាររុស្ស៊ីមួយចំនួនត្រូវបានបណ្តេញចេញពីហិរញ្ញវត្ថុសកល SWIFTភាគហ៊ុនដែលពាក់ព័ន្ធជាមួយប្រព័ន្ធទូទាត់ឆ្លងព្រំដែនរបស់ប្រទេសចិនបានចាប់ផ្តើមផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកម្ភៈ ឆ្នាំ២០២២។

ភាគហ៊ុនរបស់ក្រុមហ៊ុន Orient Group និង HyUnion Holding បានកើនដល់ 105% ខណៈដែលក្រុមហ៊ុន Infosec Technologies និង Forms Syntron Information បានកើនឡើង 20% នៅថ្ងៃចន្ទនេះ។

អ្នកវិភាគម្នាក់បានព្យាករណ៍ថា នេះអាចជាទីបញ្ចប់នៃអនុត្តរភាពរបស់ប្រាក់ដុល្លារអាមេរិក៕