(តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS បានបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះថា ប៉ុន្មានថ្ងៃនេះ មានក្រុម Hacker អនាមិកបានវាយប្រហារមកលើគេហទំព័ររបស់ខ្លួន ហើយនៅថ្ងៃនេះគឺក្រុម Hacker បានយកឈ្នះក្រុមអ្នកការពារ និងបានធ្វើឲ្យគេហទំព័រគាំង។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅមុននេះបន្តិចបានឲ្យដឹងថា នៅពេលនេះក្រុមអ្នកជំនាញកំពុងតែធ្វើការ Restore គេហទំព័រ TASS ឡើងវិញ ខណៈដែលក្រុម Hacker នៅតែព្យាយាមវាយប្រហារឥតឈប់ឈរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារមកលើប្រទេសអ៊ុយក្រែន ក្រុម Hacker អនាមិកបានចេញមុខប្រឆាំងនឹងទង្វើរបស់រុស្ស៊ី ដោយបានបើកការវាយប្រហារតាមអនឡាញទៅលើគេហទំព័ររដ្ឋាភិបាលរុស្ស៊ី និងគេហទំព័រដែលមានប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី ដូចជា RT ជាដើម៕