(បរទេស)៖ រូបភាពនៃកិច្ចចរចារវាងក្រុមប្រតិភូតំណាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងប្រព្រឹត្តទៅនៅតំបន់ ហ្គោម៉ែល (Gomel) ទឹកដីបេឡារុស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែននោះ ត្រូវបានបង្ហាញចេញហើយ ដោយក្នុងនោះគេឃើញក្រុមមន្ត្រីតំណាងរុស្ស៊ី និងអ៊ុយក្រែនអង្គុយទល់មុខគ្នា ដោយខាងអ៊ុយក្រែនមានសមាជិក ៧នាក់ និងខាងរុស្ស៊ីមាន ៥នាក់។

នេះបើតាមរូបភាពដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៕