(ប៉េកាំង)៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ «វេទិកាផ្តល់សេវាប្រព័ន្ធសារព័ត៌មាន តាមតម្រូវការ» ដែលសហការបង្កើតឡើង ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមួយប្រព័ន្ធសារព័ត៌មាននៅលើពិភពលោក បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អគ្គនាយក និងនិពន្ធនាយកនៃ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនរំពឹងថា ឆ្លងតាមរយៈវេទិកានេះ ត្រួសត្រាយផ្លូវថ្មីសម្រាប់ធ្វើ កិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធសារព័ត៌មាន ជាសកលប្រកាន់ខ្ជាប់ និងគាំពារថែម មួយកម្រិតទៀតនូវការពិត គោរពព័ត៌មានពិតធ្វើកិច្ចសហប្រតិបតិ្តការ ដើម្បីឆ្លើយតប នឹងការប្រឈមក្នុងន័យសម្រេចបាននូវ ការអភិវឌ្ឍន៍បែបឈ្នះ-ឈ្នះ ខំប្រឹងប្រែងផ្សព្វផ្សាយតម្លៃរួមនៃមនុស្សជាតិទាំងមូល ដើម្បីបំភ្លឺផ្លូវវឌ្ឍនភាព របស់សង្គមមនុស្សជាតិ ក៏ដូចជារួមគ្នា ឆ្ពោះទៅកាន់អនាគតផងដែរ៕