(កៀវ)៖ ស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយថា ជនភៀសខ្លួនជាង៥០០,០០០នាក់ បានភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរ ក្នុងចំណោមជនភៀសខ្លួនខាងលើ មានជនភៀសខ្លួនជាង ១២៧,០០០នាក់ មកពីតំបន់ Donbas នៃប្រទេសអ៊ុយក្រែនបានឆ្លងចូលទៅក្នុងប្រទេសរុស្ស៊ីរួចរាល់ហើយ បើតាម ក្រសួង ស្ថានការណ៍ គ្រា អាសន្ន រុស្ស៊ី៕