(ម៉ូស្គូ)៖ កិច្ចចរចារវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមហើយ នៅក្នុងទីក្រុង Gomel នៃតំបន់ព្រំដែនរវាងបេឡារុស និងអ៊ុយក្រែន។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅមុនកិច្ចចរចាចាប់ផ្ដើម, អ៊ុយក្រែន បានស្នើឱ្យមានបទឈប់បាញ់ និងការដកកងទ័ពរុស្ស៊ីចេញជាបន្ទាន់។

ខាងប្រតិភូអ៊ុយក្រែនក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ប៉ុន្តែមិនមានប្រធានាធិបតីលោក ហ្សេឡិនស្គីនោះទេ។ ចំណែកឯ ខាងរុស្ស៊ី វិញមិនបានបញ្ជាក់ពីគោលបំណងរបស់ពួកគេក្នុងកិច្ចចរចាជាមួយអ៊ុយក្រែនទេ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន មុនពេលចាប់ផ្តើមកិច្ចប្រជុំ៕