(កៀវ)៖ អ៊ុយក្រែន បានស្នើឱ្យមានបទឈប់បាញ់ និងការដកកងទ័ពរុស្ស៊ីចេញជាបន្ទាន់ ខណៈក្រុមប្រតិភូរបស់ខ្លួនបានធ្វើដំណើរទៅដល់ តំបន់ព្រំដែនអ៊ុយក្រែន-បេឡារុសហើយនៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងកិច្ចចរចាជាមួយប្រតិភូរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ខាងប្រតិភូអ៊ុយក្រែនក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ប៉ុន្តែមិនមានប្រធានាធិបតីលោក ហ្សេឡិនស្គីនោះទេ។ ចំណែកឯ ខាងរុស្ស៊ី វិញមិនបានបញ្ជាក់ពីគោលបំណងរបស់ពួកគេក្នុងកិច្ចចរចាជាមួយអ៊ុយក្រែនទេ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានមុនពេលចាប់ផ្តើមកិច្ចប្រជុំ៕