(សិង្ហបុរី)៖ អាកាសចរណ៍សិង្ហបុរី (SIA) បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងផ្អាកជើងហោះជាបណ្តោះអាសន្ន រវាងប្រទេសសិង្ហបុរី និងទីក្រុងម៉ូស្គូ ប្រទេសរុស្សី រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមវែបសាយរបស់ SIA ការផ្អាកខាងលើនេះ គឺយោងទៅលើបញ្ហាផ្នែកប្រតិបត្តិការ ហើយជើងហោះហើរ SQ362 និង SQ361 នឹងស្ថិតនៅក្នុងបញ្ជីនៃការផ្អាកដំណើរការ ជាបណ្តោះអាសន្នខាងលើនេះ។

SIA ក៏បានសុំអភ័យទោស ចំពោះអតិថិជនទាំងអស់ ដែលបានជួបប្រទះភាពរាំងស្ទះ ដោយសារតែការផ្អាកនេះ និងសន្យាផ្តល់សំណងទៅដល់ពួកគេវិញផងដែរ៕