(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ សំដៅចំពោះបញ្ហារារាំងដំណើរការនៃសេដ្ឋកិច្ចឧស្សាហកម្ម និងការលំបាកដែលអាជីវកម្មមួយចំនួនដែល ជួបប្រទះការលំបាកពិសេសក្នុងវិស័យសេវាកម្មនាពេលបច្ចុប្បន្ននេះ ស្ថាប័នជាច្រើនបានរួមគ្នាដាក់ចេញគោលនយោបាយ សម្រាប់ជំរុញកំណើន ប្រកបដោយភាពនឹងនរនៃសេដ្ឋកិច្ចឧស្សាហកម្មចំនួន១៨ និងគោលនយោបាយសម្រាប់ជំរុញឱ្យអាជីវកម្មដែលជួបការលំបាក ក្នុងវិស័យសេវាកម្មចំនួន៤៣ ពោលគឺបានបញ្ចេញសញ្ញាយ៉ាងខ្លាំងនៃការដាក់ចេញគោលនយោបាយជាមុនឱ្យបានសមរម្យ និងផ្តោតសំខាន់ ទៅលើការលំនឹងសេដ្ឋកិច្ច។

វិស័យឧស្សាហកម្ម និងសេវាកម្មបានដើរតួនាទីទ្រទ្រង់សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលំនឹងឱកាសការងារ។ បន្ទាប់ពីកើតជំងឺកូវីដ១៩ រយៈពេលជាងពីរឆ្នាំកន្លងមក អាជីវកម្ម និងវិស័យមួយចំនួនក្នុងដំណើរការសេដ្ឋកិច្ចបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ហើយការអភិវឌ្ឍសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះកាន់តែប្រឈមមុខនឹងកម្លាំងសម្ពាធចំនួនបី គឺការថយចុះនៃតម្រូវការ ការវាយប្រហារនៃការផ្គត់ផ្គង់ និងការចុះខ្សោយ នៃការប៉ាន់ប្រមាណ។

បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីចិន រដ្ឋបានដាក់ចេញវិធានការ និងគោលនយោបាយទាំងនេះភ្លាម គឺដើម្បីឱ្យអង្គភាពសំខាន់ក្នុងទីផ្សារចែករំលែក ផលប្រយោជន៍ពីគោលនយោបាយក្នុងពេលឆាប់ៗ ជួយសហគ្រាសឧស្សាហកម្មស្តារឡើងវិញ និងរក្សាទុកកម្លាំងអភិវឌ្ឍន៍ជាបន្តបន្ទាប់គាំទ្រ អង្គភាពសំខាន់ក្នុងទីផ្សារនៃវិស័យសេវាកម្មឱ្យពុះពារឧបសគ្គ លំនឹងការប៉ាន់ប្រមាណនៃទីផ្សារ ដើម្បីធានាឱ្យសេដ្ឋកិច្ចដំណើរការដោយនឹងនរ នៅត្រីមាសទីមួយរហូតដល់ពេញមួយឆ្នាំ។

គោលនយោបាយសម្រាប់ជំរុញឱ្យសេដ្ឋកិច្ចឧស្សាហកម្មកើនឡើងយ៉ាងនឹងនរចំនួន១៨ ដែលត្រូវបានដាក់ចេញលើកនេះ គឺផ្តោតសំខាន់ទៅលើ វិស័យចំនួន៥ ដូចជាពន្ធដារហិរញ្ញវត្ថុ ឥណទានហិរញ្ញវត្ថុ ការធានាការផ្គត់ផ្គង់ និងលំនឹងតម្លៃទំនិញ ការវិនិយោគ ប្រាក់ទុនបរទេស និងការប្រើប្រាស់ដីធ្លី ព្រមទាំងការប្រើប្រាស់ថាមពល និងបរិស្ថានជាដើម ដែលមានគោលដៅសំដៅចំពោះសភាពការណ៍ និន្នាការសេដ្ឋកិច្ច ឧស្សាហកម្មងើបឡើងវិញដោយមិននឹងនរ ធ្វើការកែសម្រួលជាមុន និងកែសម្រួលបន្តិចបន្តួច និងការកែលម្អឆ្លងវដ្តថែមមួយកម្រិតទៀត ដើម្បីធានាសេដ្ឋកិច្ចឧស្សាហកម្មឱ្យដំណើរការក្នុងក្របខ័ណ្ឌសមរម្យពេញមួយឆ្នាំតាមរយៈកម្លាំងកាន់តែខ្លាំងក្លា និងវិធានការកាន់តែ ប្រកបដោយប្រសិទ្ធភាព។

គោលនយោបាយទាំងនេះមានទិសដៅណែនាំដ៏ច្បាស់លាស់ និងត្រឹមត្រូវ មានលក្ខណៈចំគោលដៅយ៉ាងខ្លាំងនិងកម្លាំងគាំទ្រ ដ៏ធំដែលបាន បង្ហាញយ៉ាងពេញលេញនូវសំឡេងនៃអង្គភាពសំខាន់ក្នុងទីផ្សារ បង្ហាញពីលក្ខណៈពិសេសដែលអនុគ្រោះជាទូទៅគួបផ្សំជាមួយលក្ខណៈអាជីវកម្ម គោលនយោបាយមជ្ឈិមគួបផ្សំជាមួយនឹងគោលនយោបាយក្នុងតំបន់ «ការបង្កើតឈាម» គួបផ្សំជាមួយ «ការបញ្ចូលឈាម» ព្រមទាំងការបង្កើន សមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងនៃសហគ្រាសគួបផ្សំជាមួយនឹងការកែលម្អបរិយាកាសអភិវឌ្ឍន៍ខាងក្រៅរបស់សហគ្រាស នេះមិនខុសពី «ភ្លៀងទាន់ពេលវេលា» បើនិយាយចំពោះអង្គភាពសំខាន់ក្នុងទីផ្សារគ្រប់បែបយ៉ាងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ជាពិសេសគឺមីក្រូ សហគ្រាស សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកប្រកបរបររកស៊ីជាលក្ខណៈឯកជន។

គោលនយោបាយល្អត្រូវអនុវត្តឱ្យបានល្អប្រសើរ។ ស្ថាប័ននានា និងរដ្ឋបាលក្នុងតំបន់នានាត្រូវប្រមូលផ្តុំកម្លាំងជាមួយគ្នា ជំរុញឱ្យគោលនយោបាយគ្រប់ប្រភេទត្រូវបានអនុវត្តក្នុងពេលឆាប់ៗ និងមានប្រសិទ្ធភាពក្នុងពេលឆាប់ៗ ដើម្បីប្រែយ៉ាងប្រាកដប្រជានូវ ការអនុវត្តគោលនយោបាយទៅជា «ផលប្រយោជន៍នៃគោលនយោបាយ» ដើម្បីលើកកម្ពស់ជំនឿចិត្តនៃអង្គភាពសំខាន់ ក្នុងទីផ្សារ និងលំនឹងការប៉ាន់ប្រមាណនៃការអភិវឌ្ឍ ក៏ដូចជាប្រែទៅជា «ឱសថពង្រឹងជំនឿចិត្ត» និង «ការបង្កើនល្បឿន» ក្នុងការលំនឹងសភាពទូទៅ នៃសេដ្ឋកិច្ចនិងបង្កើនកម្លាំងរស់រវើកនៃការអភិវឌ្ឍ៕