(ហែលស៉ិនគី)៖ បណ្តាញផ្សារទំនើបធំបំផុតលំដាប់ទី២ នៅឯប្រទេសហ្វាំងឡង់ បានសម្រេចបញ្ជាឱ្យដកផលិតផលរុស្ស៉ី ប្រហែលជាង៥០មុខ ចេញពីការលក់នៅក្នុងផ្សារ ដោយសារតែស្ថានការណ៍តានតឹងនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា បើតាមផ្នែគ្រប់គ្រងនៃបណ្តាញផ្សារទំនើប អេស រីសម៉ា (S-ryhma) មុខទំនិញដែលនឹងត្រូវដកចេញពីការលក់ រួមមានដូចជា ចំណីអាហារ សម្ភារៈកីឡា សំលៀកបំពាក់ ព្រមទាំងទំនិញប្រើប្រាស់ផ្សេងៗទៀត៕