(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាខ្លួននឹងចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការ យោធាលើអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ដូច្នេះថា «ចក្រភពអង់គ្លេសនឹងចាត់វិធានការឆ្លើយតបចាំបាច់នានា ជាបន្ទាន់ ដើម្បីរឹតត្បិតកុំឱ្យរូបវន្តបុគ្គល ឬនិតីបុគ្គលអង់គ្លេស រកស៊ី ឬចុះកិច្ចកិច្ចព្រមព្រៀងជាមួយធនាគារកណ្ដាលរុស្ស៊ី, មូលិនិធិទ្រពសម្បត្តិជាតិរុស្ស៊ី និងក្រសួងហិរញ្ញវត្ថុនៃសហព័ន្ធរុស្ស៊ី»