(មីនស្កិ៍)៖ ប្រទេសបេឡារុស បានឱ្យដឹងថាសាលប្រជុំសម្រាប់កិច្ចចរចារវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានរៀបចំរួចរាល់ហើយ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវជួបចរចាគ្នា នៅឯតំបន់ព្រំដែនបេឡារុសក្បែរទន្លេ Pripyat នៅថ្ងៃចន្ទនេះ។ នៅមុនកិច្ចចរចាចាប់ផ្ដើម អ៊ុយក្រែនបានអះអាងថាកងទ័ពរុស្ស៊ីបានបន្ថយល្បឿននៃការវាយលុករបស់ខ្លួន ខណៈប្រតិបត្តិការយោធារបស់រុស្ស៊ី ឈ្លានចូលដល់ថ្ងៃទី៥ហើយ៕