(ប៉េកាំង)៖ វេលាម៉ោង ៧ និង៤៤នាទី ថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបក្រុម L-SAR 01 B តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March 4C ដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។

ផ្កាយរណបនេះបានចូលទៅក្នុងគន្លងតារាវិថី ដែលបានកំណត់ទុកជាមុនដោយរលូន ហើយបេសកកម្មបាញ់បង្ហោះបានទទួលជោគជ័យ ទាំងស្រុង។

សូមបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានប្រើប្រាស់សម្រាប់ការត្រួតពិនិត្យប្រកប ដោយប្រសិទ្ធភាពនូវបរិស្ថានភូគព្ភសាស្ត្រ ការរអិលបាក់ដី គ្រោះមហន្តរាយរញ្ជួយដីជាដើម។ បេសកកម្មនេះគឺជាការហោះហើរលើកទី៤០៨ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Long March៕