(ប៉េកាំង)៖ មុនពេលពិធីបើកកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានបង្ហាញពីការរំពឹងទុកតាមប្រព័ន្ធវីដេអូចំពោះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង។

លោក Andrew Parsons បានថ្លែងថា ប្រទេសចិនបានខិតខំប្រឹងប្រែងពេញទំហឹងដើម្បីផ្តល់នូវបរិយាកាសសុវត្ថិភាពសម្រាប់ការប្រកួត។ អត្តពលិកមិនចាំបាច់ព្រួយបារម្ភអំពីជំងឺឆ្លងនោះទេ ពួកគេគ្រាន់តែត្រូវផ្តោតលើការប្រកួតដើម្បីបញ្ចេញសមត្ថភាពប្រកួតរបស់ខ្លួនដ៏ល្អបំផុត និងរីករាយចូលរួមការក្រួតប្រកបដោយយុត្តធម៌។

ប្រទេសចិនបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដ៏អស្ចារ្យមួយលើក ជូនដល់ពិភពលោកហើយជឿជាក់ថាយើងក៏អាចមើលឃើញ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាដ៏អស្ចារ្យមួយលើកផងដែរ៕