(ប៉ារីស)៖ សហព័ន្ធកីឡាចំបាប់ Judo អន្តរជាតិ ហៅកាត់ថា (IJF) បានសម្រេចចិត្តព្យួរដំណែងជាប្រធានកិត្តិយស និងអគ្គរដ្ឋទូតរបស់ លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៃស្ថាប័នមួយនេះ ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ IJF ចេញផ្សាយនៅលើគេហទំព័រ របស់ខ្លួននៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល, IJF បានបញ្ជាក់ដូច្នេះថា «ដោយសារសង្រ្គាមកំពុងផ្ទុះឡើងនៅអ៊ុយក្រែន, សហព័ន្ធកីឡាចំបាប់ Judo អន្តរជាតិ បានប្រកាសព្យួរតំណែងជាប្រធានកិត្តិយស និងអគ្គរដ្ឋទូតនៃសហព័ន្ធកីឡាចំបាប់ Judo អន្តរជាតិ»

តំណែងជាប្រធានកិត្តិយស និងអគ្គរដ្ឋទូតនៃសហព័ន្ធកីឡាចំបាប់ Judo អន្តរជាតិ ត្រូវបានផ្ដល់ជូនលោក ពូទីន កាលពីឆ្នាំ២០០៨៕