(ម៉ូស្គូ)៖ អភិបាលប្រចំាតំបន់ លោក អូឡិច ស៊ីនេហ្គូបូវ (Oleh Sinegubov) នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាកងទ័ពអ៊ុយក្រែន កំពុងប្រយុទ្ធជាមួយ កងទ័ពរុស្ស៊ី នៅតាមដងផ្លូវ ក្នុងទីក្រុងខាកៀវ (Kharkiv) ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស៊ីនេហ្គូបូវ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «រថពាសដែករបស់កងទ័ពរុស្ស៊ី បានចូលទៅដល់ទីក្រុងខាកៀវហើយ ក្នុងនោះរួមមានទាំង តំបន់កណ្ដាលក្រុងផងដែរ។ កងទ័ពអ៊ុយក្រែន កំពុងប្រយុទ្ធកម្ចេចសត្រូវ ដូច្នេះយើងសុំឱ្យប្រជាជនកុំធ្វើដំណើរចេញក្រៅឱ្យសោះ»

គួរបញ្ជាក់ថា ទីក្រុងខាកៀវ (Kharkiv) គឺជាទីក្រុងធំទី២ របស់អ៊ុយក្រែន ហើយកាលពីប៉ុន្មានមុននេះក៏មានសេចក្ដីរាយការណ៍ដែរថាកងទ័ពរុស្ស៊ី បំផ្ទុះបំពង់ឧស្ម័នមួយក្នុងទីក្រុងមួយនេះ៕