(ម៉ូស្គូ)៖ កងទ័ពរុស្ស៉ី បានបំផ្ទុះបំពង់ឧស្ម័នធម្មជាតិមួយនៅក្នុងទីក្រុង ខាងកៀវ (Kharkiv) របស់អ៊ុយក្រែន ខណៈពួកគេកំពុងបង្កើនការវាយលុកលើរដ្ឋធានីកៀវ។ នេះបើតាមអាជ្ញាធរអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ហេតុការណ៍ផ្ទុះដ៏សម្បើមខាងលើក៏ត្រូវបានបង្ហោះនៅលើបណ្ដាទំនាក់ទំនងសង្គមផងដែរ។ ប៉ុន្តែ ភ្លាមៗមិនទាន់់មានការបញ្ជាក់ថាតើបំពង់ឧស្ម័ន នោះមានសារៈសំខាន់ប៉ុនណា ឬក៏ថាតើការផ្ទុះនេះអាចនឹងធ្វើឱ្យរាំងស្ទះការផ្គត់ផ្គត់ឧស្ម័ននៅក្រៅទីក្រុង ឬនៅក្នុងប្រទេសអ៊ុយក្រែនទាំងមូល ឬក៏យ៉ាងណានោះដែរ។

ទោះជាមានសង្រ្គាមក៏ពិតមែន អ៊ុយក្រែននៅតែបន្តបញ្ជូនឧស្ម័នរុស្ស៉ីទៅកាន់តំបន់អឺរ៉ុបនៅឡើយ៕