(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

១៖ គ្រាប់មីស៊ីលវាយប្រហារលើអគារស្នាក់នៅច្រើនជាន់មួយកន្លែង ក្បែរព្រលានយន្តហោះ ក្នុងប្រទេសអ៊ុយក្រែន។

២៖ បារាំងរឹបអូសកប៉ាល់ដឹកទំនិញរុស្ស៉ីមួយគ្រឿង នៅច្រកសមុទ្រអង់គ្លេស ដោយសង្ស័យល្មើសទណ្ឌកម្មអឺរ៉ុប។

៣៖ របាយការណ៍ពីអ៊ុយក្រែនអះអាងថា ជនស៊ីវិល ១៩៨នាក់ស្លាប់ និង ១,១១៥នាក់រងរបួស ដោយសារកងទ័ពរុស្ស៉ី វាយប្រហារ។

៤៖ សហរដ្ឋអាមេរិកចល័តនាវាចម្បាំង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចដ៏រសើបបំផុត។

៥៖ ប្រធានាធិបតីអ៊ុយក្រែនប្រាប់អាមេរិកថា លោកត្រូវការគ្រាប់ដើម្បីប្រយុទ្ធ មិនមែនត្រូវការគេជួយនាំរត់ភៀសខ្លួននោះទេ។

៦៖ ក្រសួងការពារជាតិរុស្ស៉ីអះអាងថា កងទ័ពខ្លួនកម្ទេចគោលដៅយោធារបស់អ៊ុយក្រែនបានចំនួនរាប់រយ និងដណ្តើមបានទីក្រុងមួយ នៅភាគខាងត្បូង។

៧៖ UN អះអាងថា ពលរដ្ឋអ៊ុយក្រែនជាង ១២០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីការវាយប្រហាររបស់រុស្ស៉ី។