(កៀវ)៖ ឃ្លីបវីដេអូមួយនៅលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីគ្រាប់មីស៊ីលមួយគ្រាប់បានបាញ់ ប្រហារលើអគារលំនៅឋានច្រើនជាន់មួយកន្លែង ក្បែរព្រលានយន្តហោះ ក្នុងក្រុង Zhulyany មិនឆ្ងាយប៉ុន្មានពីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរអ៊ុយក្រែនបានអះអាងថា ការវាយប្រហារដោយគ្រាប់មីស៊ីលបានធ្លាក់មកលើអគារ ខណៈអ្នកសង្គ្រោះបន្ទាន់ចំនួន១៥នាក់ បានជម្លៀសប្រជាជនចេញពីកន្លែងកើតហេតុ ដោយបានរាយការណ៍ថា មិនមានអ្នករងរបួស និងស្លាប់នោះទេ៕