(អ៊ុយក្រែន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសអ៊ុយក្រែន បានរាយការណ៍មកកាន់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ មានករណីប្លន់ប្រដាប់អាវុធមួយ ក្នុងហាងមួយកន្លែងក្បែរទីតាំងដែលពួកគេរស់នៅ ស្ថិតក្នុងទីក្រុងខារកូវ ប្រទេស អ៊ុយក្រែន ខណៈប្រទេសកំពុងវឹកវរក្នុងភ្លើងសង្គ្រាម។

ភ្លាមៗនេះមិនទាន់មានរបាយការណ៍លំអិតអំពីស្ថានភាព នៃការប្លន់ប្រដាប់អាវុធនៅទីតាំងខាងលើនោះឡើយ។

រយៈពេល៣ថ្ងៃមកហើយ ដែលអ៊ុយក្រែន រកការវាយប្រហារពីសំណាក់កងទ័ពរុស្ស៉ី ក្រោយពីមានការប្រកាសអំពីប្រតិបត្តិការសឹកដោយ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍។ អ៊ុយក្រែន ត្រូវបានរាយការណ៍ថា មានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ខណៈដែលកងទ័ពរុស្ស៉ី បានចូលទៅជិតដល់ រដ្ឋធានីកៀវផងដែរ៕