(អឺរ៉ុប)៖ ក្រសួងការបរទេសឡាតវីបានប្រកាសនៅថ្ងៃសៅរ៍នេះថា បុគ្គលិកស្ថានទូតអ៊ុយក្រែនកំពុងភៀសខ្លួន ចេញពីទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី មកកាន់ប្រទេសអឺរ៉ុបខាងកើតមួយនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសឡាតវី លោក ចេនីស ប៊ែខឺរីស (Janis Bekeris) បាននិយាយថា «វាគឺជាការអង្វររបស់ពួកគេ... យើងបានយល់ព្រមរួចហើយ។ យើងកំពុងជួយពួកគេក្នុងដំណើរការនេះ និងសម្រាប់ការស្នាក់នៅ»

គួរបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលឡាតវីខាងលើនេះ បាន បដិសេធ មិន និយាយ ថា តើបុគ្គលិក ស្ថានទូត អ៊ុយក្រែនទាំងនោះ បាន មក ដល់ ប្រទេស ជាប់ព្រំដែនភាគខាងលិចរុស្ស៊ីមួយនេះ ហើយឬមួយក៏នៅនោះឡើយ ដោយ លើក ឡើង ពី ការព្រួយ បារម្ភ ផ្នែក សន្តិសុខ៕