(ប៉េកាំង)៖ ខណៈការប្រកួតកីឡាអូឡាំពិករដូវរងា នឹងបើកធ្វើនៅក្រុងប៉េកាំងនឹងបិទបញ្ចប់ដោយជោគជ័យ លោក Bach ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានផ្ញើសារលិខិតឆ្លើយតបជូនលោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយបានអបអរសាទរម្តងទៀត ចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងការផ្សាយផ្ទាល់ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

លោកបានគូសបញ្ជាក់ថា ទិន្នន័យទស្សនាដ៏អស្ចារ្យនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បង្ហាញឱ្យដឹងថា ចំណាប់អារម្មណ៍របស់ប្រជាជនចិន ចំពោះកីឡាអូឡាំពិករដូវរងាត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយកីឡានឹងចាក់ឫសជ្រៅ ក្នុងចំណោមប្រជាជនចិន។

លោក Bach បានថ្លែងក្នុងសារលិខិតដូច្នេះថា «ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ក្នុងការផ្តល់ជូនលោកនូវពានរង្វាន់ Krivoshev ដើម្បីកោតសរសើរចំពោះ ការរួមចំណែកចំពោះកីឡាអូឡាំពិករបស់ពួកអ្នក។ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសន្យារយៈពេលយូរ និងការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ចំពោះកីឡាអូឡាំពិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ការផ្សាយផ្ទាល់របស់ពួកអ្នក អំពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានពង្រីកស្មារតីអូឡាំពិក»