(ប៉េកាំង)៖ ការដើរថ្មើរជើងអាចទទួលបាន «ថាមពលកាបូន» ៤គីឡូក្រាមក្នុងមួយថ្ងៃ ខណៈការជិះកង់អាចទទួលបាន «ថាមពលកាបូន» ៧គីឡូក្រាមក្នុងមួយថ្ងៃ ហើយ «ថាមពលកាបូន» ១០០គីឡូក្រាម អាចប្តូរយកលុយ ៥យាន់ប្រាក់ចិន បញ្ចូលក្នុងកាតធ្វើដំណើរនៅក្រុងប៉េកាំង។ រីឯកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុងប៉េកាំងបានចេញផ្សាយវេទិកា MaaS (Mobility as a Service) ដំបូងបង្អស់នៅក្នុងប្រទេសចិន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវសេវាកម្មធ្វើដំណើរ។

អ្នកប្រើប្រាស់ប្រមូល «ថាមពលកាបូន» ដោយមធ្យោបាយ «ធ្វើដំណើរបៃតង» ដូចជារថយន្តក្រុង រថភ្លើងក្រោមដី កង់និងដើរថ្មើរជើងជាដើម។ «ថាមពលកាបូន» ក្នុងគណនីផ្ទាល់ខ្លួន អាចត្រូវបានប្រើក្នុងការគាំទ្រដល់ គម្រោងសុខុមាលភាពសាធារណៈដូចជា ការការពារបរិស្ថានអេកូឡូស៊ី និងការការពារសត្វកម្រ ហើយក៏អាចប្តូរយកប័ណ្ណបញ្ចុះតម្លៃដឹកជញ្ជូនសាធារណៈ បណ្ណទិញទំនិញ និងសមាជិកភាពវីដេអូ និងរង្វាន់ផ្សេងទៀតជាដើម។

ក្នុងនាមជាកន្លែងប្រកួតមួយផ្សេងទៀតនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បរិយាកាសបៃតង អាចត្រូវបានចាប់អារម្មណ៍គ្រប់ទីកន្លែង នៅក្នុងក្រុង Zhangjiakou ខេត្ត Hebei ប្រទេសចិន។ «អគ្គិសនីបៃតង» បំភ្លឺកន្លែងកីឡដ្ឋាន នៃការប្រកួតកីឡាអូឡាំពិករដូវរងា សម្រេច «ការបំប្លែងទឹកជាទឹកកក» ដោយកាបូនទាប ហើយរថយន្តឥន្ធនៈអ៊ីដ្រូសែន ធានាដល់ចរាចរណ៍... វិធានការពណ៌បៃតងនិងកាបូនទាបរបស់ក្រុងប៉េកាំង និងក្រុង Zhangjiakou ធ្វើឱ្យយើងបានមើលឃើញ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង «បៃតង» មួយលើក ដែលការពារបរិស្ថាននិងសន្សំសំចៃថាមពល៕